ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះធេី្វការជួសជុលថែទាំប្រចាំទំនប់ទឹកអូរស្វាយ


នៅថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះធេី្វការជួសជុលថែទាំប្រចាំទំនប់ទឹកអូរស្វាយ ស្ថិតនៅភូមិ ធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ក្នុងនោះជួសជុលថែទាំតួទំនប់ប្រវែង១៦៣០ម៉ែត្រ សំណង់បង្ហៀរ និងទ្វារទឹកដោះទឹកលើទំនប់ សំណង់ទ្វារទឹកស្រោចស្រពមានចំនួន ០១កន្លែង ក្នុង០១កន្លែង មានទ្វារ ០២សន្លឹក ៕