ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០១៧


នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម អន្តរជាតិកម្ពុជា២០១៧។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារអ៉ិនធើខន ដោយមានការចូលរួមពីក្រសួង ស្ថាប័ន អ្នកពាក់ព័ន្ធនានា។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* លោក Bretton G. Sciaroni ប្រធានសភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា បានហៅសម្តេចតេជោ ហ៊ុន សែន ថា ជាបុគ្គលអស្ចារ្យជាងគេនៅកម្ពុជា ក្នុងការធ្វើឲ្យប្រទេសកម្ពុជារីកចម្រើន ដោយចាប់ផ្តើមចេញពីការញាំញីដោយភ្លើងសង្រ្គាម។

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា កិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្លាយជាកិច្ចប្រជុំដ៏មានសារៈសំខាន់ក្នុងការជំរុញទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើទោះបីពិភពលោកកំពុងប្រឈមបញ្ហាបម្រែបម្រួលទាំងផ្នែកសេដ្ឋកិច្ច និងស្ថានភាពនយោបាយការចាកចេញរបស់ អង់គ្លេសពីសហគមន៍ និងបញ្ហាដទៃទៀតយ៉ាងណាក្តី ក៏កម្ពុជា រំពឹងទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ។

* សម្តេចតេជោ បានស្នើឲ្យធុរកិច្ចជនអន្តរជាតិ ពិនិត្យមើលពីបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការឆ្លើយតបរបស់សម្តេចចំពោះសំណួរសាកលវិទ្យាធិការម្នាក់ ដែលបានសួរសម្តេចក្នុងវេទិកានៅទីក្រុងដាវ៉ូស ប្រទេសស្វីសថា តើប្រទេសណានឹងដើរចេញពីអាស៊ាន?។ ឆ្លើយតបសំណួរនេះសម្តេចតេជោ បានឆ្លើយថា មិនគួរតាំងសំណួរបែបនេះ គួរតែតាំងសំណួរថា តើប្រទេសណា នឹងដើរចេញពីសហគមន៍អឺរ៉ុប បន្ទាប់ពីអង់គ្លេស។ សម្តេចបានបន្ថែមថា ប្រទេសក្នុងតំបន់អាស៊ាន គ្មានប្រទេសណាធ្វើបងធំ ដូចនៅអឺរ៉ុបនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តម្លៃរបស់អាស៊ាន គឺតម្លៃសាមគ្គីភាព ហើយគ្មានប្រទេសបងធំនោះឡើយ។

* ឧកញ៉ា គិត ម៉េង បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ការបង់លុយថ្លៃប្រើប្រាស់អគ្គិសនីជាមួយ Wing ក្រោម ១០ម៉ឺនរៀល មិនគិតសេវា នោះឡើយ។ សម្តេចតេជោថា នេះជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន ​បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖១៥នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់៕