ក្រុមការងារអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា នាំយកអំណោយជាដំណាប់ល្មើជាង២តោន ប្រគល់ជូនតំណាងសាសនិកឥស្លាម៤ខេត្ត


(កំពត)៖ អង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា បានបន្តនាំយកដំណាប់ល្មើ ជាង២.៨តោន ដើម្បីផ្តល់ជូនបងប្អូនសាសនិកឥស្លាម ចំនួន៤ខេត្តប៉ែកនិរតី រួមមានខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។

អំណោយទាំងនេះជា ការឧបត្ថម្ភរបស់សប្បុរសជន អារ៉ាប់រួមអេមីរ៉េត សម្រាប់ចែកចាយទៅកាន់គោលដៅខេត្តក្រុងមួយចំនួនទូទាំងប្រទេស។

ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្តម ពាស់ មុស្លិម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដម កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន៕