ឯកឧត្ដម ឈើយ ចាន់ណា និងឯកឧត្តម គោស៊ុំ សារឿត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋចំនួន២២០គ្រួសារក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ


នាព្រឹកថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៤ បានអញ្ជើញចូលរួមជាមួយឯកឧត្តម គោស៊ុំ សារឿត តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ(ទទួលបន្ទុកស្រុកមង្គលបូរី) ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋចំនួន២២០គ្រួសារក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ និងបាននាំយក អំណោយដ៍ថ្លៃថ្លា របស់ឯកឧត្តម កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឧកញ៉ា ម៉ៅ មាល័យ ចែកជូនប្រជពលរដ្ឋក្រីក្រក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូីដ១៩ ទាំង២២០គ្រួសារ មកពីឃុំឬស្សីក្រោក ឃុំគយមែង ឃុំតាឡំ និង បន្ទាយនាង ក្នុង១គ្រួសារៗទទួលបានអង្ករ២០kgនិងក្រមា១។ ជាមួយនេះក៏មានការចូលរួមពី ឯកឧត្ដម លី សារី អភិបាលរងខេត្ត លោក រ័ត្ន ដាសុីណង់ អភិបាលស្រុក លោក អុិន ជំនោរ ប្រធាអង្គការកម្ពុជានៃក្ដីសង្ឃឹម លោកលោកស្រីតំណាងឲ្យប្រធានសាខាគយនិងរដ្ឋករខេត្ត និងក្រុមការងារខេត្តជួយស្រុក។