ឯកឧត្តម ប៉ាល់ សំអឿន និងលោកជំទាវឧកញ៉ា​ហេម​ចិត្តា​មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ មាល័យ កែ គឹមយ៉ាន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ​


ឯកឧត្តម ប៉ាល់ សំអឿន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនិតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា
និងលោកជំទាវឧកញ៉ា​ហេម​ចិត្តា​មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ មាល័យ កែ គឹមយ៉ាន ជាប្រធានកិត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ​ ដែលមានជីវភាពខ្វះខាត និងចាស់ជរា ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅបរិវេណសាលាស្រុកស្វាយចេក។

បន្ទាប់មកឯកឧត្តមបានបន្តចុះពិនិត្យមើលការសាងសង់ស្ពាននាគក្នុងស្រុកស្វាយចេក​ និងឧបត្ថម្ភថវិកាមួយចំនួន ក្នុងការសាងសង់ស្ពាននោះផងដែរ។