ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានធ្វើការជួសជុល ថែទាំប្រចាំ ទំនប់ស្ទឹងក្តា


នៅថ្ងៃអង្គារ៍ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានធ្វើការជួសជុល ថែទាំប្រចាំ ទំនប់ស្ទឹងក្តា ស្ថិតក្នុងឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ទំនប់មានប្រវែង ១៨៨០ម៉ែត្រ សំណង់បង្ហៀរ ០១កន្លែងមានទ្វារទឹក០៤ និងលូស្រោចស្រព ០២កន្លែង ។ ទំនប់នេះមានលទ្ធភាពស្រោចស្រពស្រូវវស្សាចំនួន ១៩០០ហិកតា ៕