ឯកឧត្តមនាយឧត្តមសេនីយ៍​ ទេសរដ្ឋមន្ត្រី គន់​ គីម​ ដឹកនាំក្រុមការងារ​ អាជ្ញាធរក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ ចុះទៅជួយប្រជាពលរដ្ឋដែលរងការបះពាល់ពីខ្យល់កន្ត្រាក់​ និងអ្នកមានជីវភាពខ្វះខាត


ឯកឧត្តមនាយឧត្តមសេនីយ៍​ ទេសរដ្ឋមន្ត្រី គន់​ គីម​ ដឹកនាំក្រុមការងារ​ អាជ្ញាធរក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ ចុះទៅជួយប្រជាពលរដ្ឋដែលរងការបះពាល់ពីខ្យល់កន្ត្រាក់​ និងអ្នកមានជីវភាពខ្វះខាត ដោយនាំយកអង្ករ​ ទឹកត្រី​ទឹកស៊ីអ៊ីវ​ និងត្រីខ​ ដែលជាអំណោយរបស់​សម្តេចតេជោ​ និង​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ទៅចែកជូនពួកគាត់​ព្រមទាំងដឹកនាំកម្លាំងយកស័ង្កសី​ នឹងសម្ភារៈ​ទៅជួយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ។ ឯកឧត្តម​ ទេសរដ្ឋមន្រ្តី​ ក៏បានផ្តាំផ្ញេីអោយ​ ក្រុមការងារ​ និងអាជ្ញាធរ​ មូលដ្ឋានត្រូវបន្តចុះតាមខ្នងផ្ទះ​ រកអោយឃេីញ​អ្នកដែលមានជីវភាពលំបាក​ ជួយដោះស្រាយពួកគាត់អោយបានទាន់ពេលវេលា។