ឯកឧត្តម​ រ៉ូហ្វី អូស្មាន​ និង​ លោកជំទាវ​ ម៉ាណ​ ណាវី​ បានអញ្ជេីញចុះជួបសំណេះសំណាល និងចែកផ្លែល្មើររបស់ក្រុមហ៊ុន Milipol International និងកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន


នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០​ ឯកឧត្តម​ រ៉ូហ្វី អូស្មាន​ តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់​ និង​ លោកជំទាវ​
ម៉ាណ​ ណាវី​ តំណាងរាស្រ្តមណ្ឌល​រាជធានី​ភ្នំពេញ​ បានអញ្ជេីញចុះជួបសំណេះសំណាល និងចែកផ្លែល្មើររបស់ក្រុមហ៊ុន Milipol International និងកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនដែលជាអំណោយរបស់ក្រុមហ៊ុន Rafulin ម៉ាឡេស៊ី តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា សហការ​ជាមួយ​សមាគម​សម្ពន្ធ័យុវជនមុស្លីមកម្ពុជា​ ចំនួន​ ១០០គ្រួសារ​ នៅភូមិ​​ផ្សារ​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់។
ឯកឧត្តម រ៉ូហ្វី អូស្មាន​ បានមានប្រសាសន៏ទៅកាន់បងប្អូនសាសនិកឥស្លាមទាំងអស់ ត្រូវថ្វាយបង្គុំ​តាម​ផ្ទះ​រៀងៗខ្លួន ទាំងការថ្វាយបង្គំតារ៉វ៉េស និង​ថ្វាយ​បង្គំ​ថែ្ង​រ៉​យ៉ា​ ដេីម្បី​ចូលរួមការការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ​​តាម​វិធានការ​ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល​។ ឯកឧត្តម​បានបន្ថែមទៀតថា ទោះបីរយៈពេលចុងក្រោយនេះ ពុំមានការឆ្លងថ្មី ហើយការព្យាបាលបានជាសះស្បើយស្ទើរទាំងស្រុង តែពុំប្រាកដថា វាអាចមានសុវត្ថិភាព រហូតឲ្យយើងភ្លេចខ្លួន លែង​អនុវត្តវិធានការការពារនោះឡើយ។ ផ្ទុយទៅវិញ យើងកាន់តែត្រូវបន្តទប់ស្កាត់ អនុវត្តឲ្យបានកាន់តែល្អប្រសើរ រាល់វិធានការបង្ការនានា ដើម្បីសុវត្ថិភាពខ្លួនយើង គ្រួសារយើង និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។

សូមបញ្ជាក់ផងដែរថាអំណោយ​ដែល​ទទួល​បានពី​​ក្រុមហ៊ុន Rafulin សំរាប់ចែកជូនប្រជាពលរដ្ឋចំនួន​ ១០០គ្រួសារ​ នៅភូមិ​​ផ្សារ​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់ ​ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ១៥គីឡូក្រាម ស្ករស​ ១គីឡូក្រាម អំបិល ១គកីឡូក្រាម ប្រេងឆា១ដប ទឹកដោះគោ ៣កំប៉ុង​ និងភេសជ្ជៈ ព្រមទាំងល្មើចំនួន ៣០០ គីឡូក្រាមសម្រាប់ស្រុកក្រគរផងដែរ។

តមកនៅព្រឹកថ្ងៃដដែល ឯកឧត្តម រ៉ូហ្វី អូស្មាន​ តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់​ និង​ លោកជំទាវ​ ម៉ាណ​ ណាវី​ តំណាងរាស្រ្តមណ្ឌល​រាជធានី​ភ្នំពេញ​ បានអញ្ជើញបន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ចំនួន៥០គ្រួសារក្នុង ភូមិស្វាយប៉ាកតូច ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

អំណោយដែលចែកជូនក្នុង១គ្រួសារទទួលបានល្មើរ អង្ករ ១៥គីឡូក្រាម អំបិល ១គីឡូក្រាម ស្ករស​ ១គីឡូក្រាម ប្រេងឆា១លីត្រ ចំនួន១ដប ទឹកដោះ ៣កំប៉ុង ត្រីខ ៣កំប៉ុង ព្រមទាំងចែកផ្លែល្មើរចំនួន ១០កេសធំ ដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារ និង សាសនិកឥស្លាមដែលរស់នៅក្នុងសហគមន៏ភូមិស្វាយប៉ាកតូចផងដែរ។