អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន HENG HE SIHANOUKVILL PROPERTY CO,LTD ដើម្បីបំរើវិធានការបង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩


ព្រឹកថ្ងៃអង្គារ ៦រោជ ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន HENG HE SIHANOUKVILL PROPERTY CO.,LTD បានឧបត្ថម្ភម៉ាស់ចំនួន៥០០០០ម៉ាស់និងMR. XU KUN ប្រធានក្រុមហ៊ុន ចូវ យី អ៊ិនវេសម៊ិន ឯកឧត្តម បានឧបត្ថម្ភម៉ាស់ចំនួន៣០០០០ម៉ាស់ដើម្បីបំរើវិធានការបង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន HENG HE SIHANOUKVILL PROPERTY CO.,LTD បានឧបត្ថម្ភម៉ាស់ចំនួន៥០០០០ម៉ាស់និងលោកMR. XU KUN ប្រធានក្រុមហ៊ុន ចូវ យី អិុនវេសមិុន ឯ.ក បានឧបត្ថម្ភម៉ាស់ចំនួន៣០០០០ម៉ាស់យកមកឧបត្តម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ នាពេលនេះ ដើម្បីប្រើប្រាស់បំរើការងារបង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ ។ ជាទឹកចិត្តដ៍ល្អប្រពៃនិងជាវប្បធម៌នៃការចែករំលែកនៅពេលដែលកម្ពុជាពិសេសខេត្តព្រះសីហនុ កំពុងប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្តបន្តថា កន្លងមកមានសប្បុរសជន ពាណិជ្ជករនៅខេត្តព្រះសីហនុ បានចូលរួមឧបត្ថម្ភជាសម្ភារ: ថវិកា បំរើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់រដ្ឋបាលខេត្តព្រះសីហនុ ជាបន្តបន្ទាប់ខណ:ពេលដែលខេត្តព្រះសីហនុ មានអ្នកជំងឺកូវីដ១៩ ដែលនាំចូលមកពីប្រទេសក្រៅ ហើយរដ្ឋបាលខេត្តក៏បានចាត់វិធានការគ្រប់គ្រង ការពារទប់ស្កាត់បានទាន់ពេលវេលា មិនឱ្យជំងឺនេះ រីករាលដាលដល់សហគមន៍ប្រជាពលរដ្ឋ ៕