គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃសុក្រ សប្តាហ៍នេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២


(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២។

កិច្ចប្រជុំពេញអង្គនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយរបៀប វារៈសំខាន់ជាងគេ ដែលគណៈរដ្ឋមន្រ្តីពិនិត្យ និងពិភាក្សា គឺសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ បន្ទាប់ពីនោះគឺបញ្ហាផ្សេងៗមួយចំនួនទៀតជារបៀបវារៈទី២៕