រដ្ឋបាលខេត្តកំពតរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត


ព្រឹក.ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានរៀបចំកិច្ចប្រជុំសាមញ្ញលើទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ។

គណៈអភិបាលខេត្តដឹកនាំដោយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ដោយឡែកកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមតាមរយះ Video Online (Zoom Meeting) នៅតាមមន្ទីរអង្គភាពរៀងៗខ្លួន ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-ពិនិត្យ និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត។
៣-ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ។
៤- ពិនិត្យ និងអនុម័តលើប្រតិទិននៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត (រយៈពេល ១២ខែ បន្ត)។
៥-ពិនិត្យ និងអនុម័តលើការធ្វើបច្ចុប្បន្នភាពលទ្ធផលវេទិកាក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩។
៦-សេចក្តីផ្សេងៗ៖
-ផ្សព្វផ្សាយលិខិតលេខ ១១៦៥ សជណ ចុះថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២០ ស្តីពីការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការសិក្សារៀបចំ និងកំណត់និមិត្តសញ្ញា។
-សេចក្តីរាយការណ៍អំពីការផ្អាកការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តមន្រ្តី រាជការសាលាខេត្ត ។
-ការចូលរួមមតិរបស់អង្គប្រជុំ
-ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។