គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥របស់រាជរដ្ឋាភិបាលកម្ពុជាសហការជាមួយJICAត្រូវបានទទួលការកោតសរសើរពីមហាជន


ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមានការរីកចំរើនគួរជាទីមោទនភាពរបស់ប្រទេសកម្ពុជា។ ក្នងនោះផ្លូវគមនាគមន៏ ត្រូវបានគេវាយតម្លៃថាមានការអភិវឌ្ឍន៏គួរជាទីកត់សម្គាល់មួយ។ ផ្លូវគមនាគមន៏ជាផ្នែកមួយដ៏សំខាន់បំផុតសំរាប់វិស័យដឹកជញ្ជូនផ្លូវគោក និងជាកត្តាលីករជំរុញដល់ការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិមួយផ្នែកធំ។ ជាក់ស្តែងថ្មីៗនេះ គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥របស់រាជរដ្ឋាភិបាលកម្ពុជាសហការជាមួយក្រុមហ៊ុន JICA ​កំពុងទទួលបានការកោតសរសើរ និងគាំទ្រពីសំណាក់មហាជន និងអ្នកដំណើរទូទៅដែលបានឆ្លងកាត់តំបន់នោះ។ ពួកគាត់បានកត់សំគាល់ឃើញថាក្រុមហ៊ុនJICA បានរៀបចំនិតិវិធីសាងសង់ដោយផ្តោតសំខាន់ទី១ ទៅលើសុវត្ថិភាពអ្នកដំណើរឆ្លងកាត់ទៅវិញទៅមក។​ ក្រុមហ៊ុនបានដាក់បង្គោលសញ្ញា​ជាមួយនឹងចំណាំងផ្លាតអមសងខាងផ្លូវដែលកំពុងស្ថាបនា​ រួមជាមួយអ្នកសម្រួលចរាចរណ៏នៅតាមទីតាំងដែលមានការកកស្ទះ​ ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងការចរាចរណ៏ដោយរលូនរបស់បងប្អូនប្រជាជន។ ចំណុចទី២ ផ្តោតទៅលើគុណភាពផ្លូវ ធានាឲ្យបាននូវនិរន្តន៏ភាពយូរអង្វែង និងតាមស្តង់ដារដែលបានកំណត់។ ក្នុងនោះដែរមហាជនបានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូនមេត្តាគោរពច្បាប់ចរាចរណ៏កុំដឹកលើសចំណុះ ដែលអាចបណ្តាលឲ្យផ្លូវថ្នល់ឆាប់រងការខូចខាតផងដែរ។