ឯកឧត្ដម កែន សត្ថា អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយអតីតយុទ្ធជនស្រុកដំណាក់ចង្អើរ ចំនួន១១១នាក់


ព្រឹកអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នេះ​ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្តកែប និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកែប បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយអតីតយុទ្ធជនស្រុកដំណាក់ចង្អើរ ចំនួន១១១នាក់។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក​ ឯកឧត្ដម​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោកឧត្តមសេនីយ៍​ទោ​ ឈឹម​ ខ្មៅ​ មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកែប​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្តកែប​ ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត គណៈអភិបាល​ ស្រុកដំណាក់ចង្អើរ សមាជិកសមាគមអតីតយុទ្ធជនខេត្ត ស្រុក សមាជិកក្រុមប្រឹក្សាស្រុក និងអជ្ញាធរមូលដ្ឋានទាំងពីឃុំ។
ក្នុងពិធីសំណេះសំណាលនេះដែរ​ ឯកឧត្ដម អភិបាល​ខេត្ត​ ក៏បានពាំនាំ​នូវប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ របស់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជន​កម្ពុជា​ និងផ្សព្វផ្សាយនូវសភាពការណ៍ថ្មីៗ​ ស្ដីពីជំងឺកូវីដ១៩​ នាពេលបច្ចុប្បន្ន និងវិធីបង្កាទប់ស្កាត់​ ជំងឺកូវីដ១៩​ ដោយការសំអាតអនាម័យជាប្រចាំ​។ លេីសពីនេះ​ ឯកឧត្ដម​ បានក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមនឹងអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា​ ចូលរួមសហការនឹងទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន​ បន្តខិតខំបង្កបង្កេីនផលនឹងចិញ្ចឹមសត្វ​ ជំរុញដល់កូនៗចៅៗរបស់បងប្អូនខិតខំរៀនសូត្រតាមប្រព័ន្ធអនឡាញនឹងតាមទូរទស្សន៍ជាតិកម្ពុជា២ និងបន្តចូលរួមថែរក្សាសន្តិភាព​អោយបានគង់វង្ស​ជារៀងរហូត។ ជាទីបញ្ចប់​ ឯកឧត្ដម​ អភិបាលខេត្ត​ ក៏បាននាំមកនូវសម្ភារះឧបត្ថម្ភជូនដល់បងប្អូនគ្រួសារអតីតយុទ្ធជន ក្នុងមួយគ្រួសារៗទទួលបាន
អង្ករ២០គីឡូ មី០១កេះ ប្រេងឆា ប៊ីចេង ត្រីខ ចានដែកធំ០១ ម៉ាស​ ខិត្តប័ណ្ណ​អប់រំ​ និងថវិកាចំនួន​ ២០០០០រៀល ៕