លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ សួស ណារ៉ា ហ៊ឹម ឆែម ចំពោះមរណភាពរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម


(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយលោកជំទាវ សួស ណារ៉ា ហ៊ឹម ឆែម និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់ឯកឧត្តម ហ៊ឹម ឆែម ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ ។

ស្ថិតក្នុងទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម សូមបានទៅចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕