មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូម​ណែនាំ​ទីតាំង​ទេសចរណ៍​មួយកន្លែង ដែល​អ្នកទេសចរ​អាច​បាន​ឃើញ និង​ប៉ះពាល់​ផ្ទាល់​ជាមួយ​ប្រភេទ​សត្វព្រៃ​កម្រ​មួយ​ចំនួនយ៉ាងសិ្នទ្ធស្នាល


ខេត្តមណ្ឌលគិរី៖ នៅថ្ងៃនេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូម​ណែនាំ​ទីតាំង​ទេសចរណ៍​មួយកន្លែង ដែល​អ្នកទេសចរ​អាច​បាន​ឃើញ និង​ប៉ះពាល់​ផ្ទាល់​ជាមួយ​ប្រភេទ​សត្វព្រៃ​កម្រ​មួយ​ចំនួនយ៉ាងសិ្នទ្ធស្នាល។

តំបន់ទេសចរណ៍មួយនេះមានឈ្មោះថា «មូលនិធិ មយូរ៉ា​ការពារ​សត្វ​ព្រៃ» ដែលស្ថិតក្នុង​ភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុង​គោល​បំណង​ដើម្បី​ចូលរួម​អភិរក្ស និង​ការពារ​បាន​មួយ​ផ្នែក។​ នៅទីនោះមាន​ប្រភេទ​សត្វ​ខុសៗ​គ្នា​ដូចជា ប្រើស ប្រើស​ផ្កាយ ក្តាន់ ឈ្លូស ជ្រូកព្រៃ និង​សត្វ​ក្ងោក… ។ល។ផងដែរ៕