អំណោយឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ត្រូវផ្តល់ជូនកងវិស្វកម្មដែលកំពុងឈរជើង បើកការដ្ឋានស្ថាបនាផ្លូវ ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


(កំពង់ចាម)៖ ក្នុងគោលបំណងចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ស្រមតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោក អ៊ែល សារ៉ុម អគ្គនាយកក្រុមហ៊ុន K E P Group បាននាំគ្រឿងភេសជ្ជៈ ម៉ាស ថវិកាមួយចំនួនជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ ហ៊ុន ម៉ាណែត ផ្តល់ជូនកងវិស្វកម្មដែលកំពុងឈរជើង បើកការដ្ឋានស្ថាបនាផ្លូវលំ០១ខែ្ស ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោក ចាស់ ជឿន មេឃុំទងត្រឡាច បានឲ្យដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងឧកញ៉ា ឡូវ ហ៊ឹង សូមសូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែ ប្រវែងជិត ៧គីឡូម៉ែត្រ និងទទឹង៧ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។

ឆ្លៀតនាឧកាសនោះដែរ នៅក្នុងសាលាឃុំទងត្រឡាច ឧកញ៉ា ឡូវ ហ៊ឹង ជំរាបជូនប្រជាពលរដ្ឋនៅតាមមួលដ្ឋានថា ផ្លូវបេតុងនេះក្រោយពីស្ថាបនារួច មិនត្រឹមជួយសំរួលការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺវានឹងធ្វើឲ្យដី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតំបន់នេះមានតម្លៃ ពិសេសដី និងលំនៅដ្ឋានប្រជាពលរដ្ឋដែលនៅអមសង្ខាងផ្លូវ និងទាក់ទាញដៃគូវិនិយោគផងដែរ។

លោកបានណែនាំឲ្យសូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិ និងសហគមន៍ សូមចងចាំ និងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជែលសម្អាត មេរោគ និងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅ ម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាព និងអាយុជិវិតរស់នៅ បានយូរអង្វែង។

ជាចុងក្រោយ ឧកញ៉ា ឡូវ ហ៊ឹង សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋសូមមានការថែទាំសុខភាព ត្រូវអនាម័យជាប់ជាប្រចាំក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគ Covid-19 ដែលជាជំងឺមួយដែលឆ្លងជាសកល និងបានកំពុងសម្លាប់មនុស្សពីមួយថ្ងៃទៅថ្ងៃក្នុងពិភពលោកយើងនេះ។

អំណោយរបស់ឯកឧត្តមឧត្តមសេនីយ ហ៊ុន ម៉ាណែត រួមមាន៖ ឧបត្ថម្ភកងវិស្វកម្មប្រមាណ ៣៥នាក់ នូវថវិកាមួយចំនួននិងភេសជ្ជះផ្សេងៗទៀត ប្រជាពលរដ្ឋប្រមាណ ៦០គ្រួសារទទួលបានថវិកាមួយចំនួន ឧបត្ថម្ភកងកម្លាំងប៉ូលីសបុស្តិ៍ឧបត្ថម្ភការដាក់លូ ឧបត្ថម្ភអ្នកមានជំងឺ និងឧបត្ថម្ភអ្នកស្លាប់នៅថវិកាមួយចំនួន។

នាថ្ងៃដដែលនេះដែរ ឧកញ៉ា ឡូវ ហ៊ឺង លោក អ៊ែល សារ៉ុម អគ្គនាយកក្រុមហ៊ុន K E P Group បានអញ្ជើញពិនត្យវាយតម្លៃការកសាងសាលាឆទានដែលជាសមិទ្ធិផលថ្មីមួយទៀតនៅវត្តទងត្រឡាច ដែលនឹងត្រូវគ្រោងចំណាយថវិកាប្រមាណ ៦ម៉ឺនដុល្លារ៕