សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលាវត្តឬស្សីទ្ធារ និងសមិទ្ឋផលនានា


ព្រឹក​ថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២០១៧​ ខ្ញុំបាទ​ និងឯកឧត្តម​ ប្រធានក្រុម​ប្រឹក្សាខេត្ត​ មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ ព្រមទាំងព្រះសង្ឃ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​ ក្នុងខេត្តព្រៃវែង​ ជាពិសេស​ប្រជាពលរដ្ឋ​ក្នុងស្រុក​មេសាង​ សូមសំដែងនូវ​គារវៈ​កិច្ច​គោរព​យ៉ាងជ្រាលជ្រៅ​បំផុត​ ចំពោះ​វត្តមានដ៏ថ្លៃថ្លា​របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួងមហាផ្ទៃ​ ព្រមទាំងសហការី​​ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងពិធី​សម្ពោធ​ឧបដ្ឋានសាលាវត្តឬស្សីទ្ធារ​ និងសមិទ្ឋផលនានា​ ស្ថិត​នៅក្នុងវត្តឬស្សីទ្ធារ​ ឃុំព្រៃឃ្នេស ស្រុក​មេសាង​ ខេត្តព្រៃវែង​ ។
ជាថ្មីម្តងទៀត​ ខ្ញុំបាទ​ និងប្រជាពលរដ្ឋ​ ទូទាំងខេត្តព្រៃវែង​ សូមគោរពជូនពរ​ សម្តេចក្រឡាហោម​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ ព្រមទាំងសហការី​ សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បី​ដឹកនាំ​ និងអភិវឌ្ឍន៌​ ជាតិមាតុភូមិ​ អោយមានភាពរុងរឿង​ និងរីកចម្រើន​ តទៅ​ ។