ក្រុមការងារបច្ចេកទេស របស់ឯកឧត្តម ចាន់ សុីណាត បានចុះពិនិត្យមេីលសមិទ្ធផលប្រព័ន្ធធារាសាស្ត្រកីចក ដែលបានសាងសង់រួច និងបន្តពិនិត្យវឌ្ឍនភាពការងារ សាងសង់ប្រព័ន្ធធារាសាស្ត្រ កីចក ជំហានទី១០


នៅថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេស របស់ឯកឧត្តម ចាន់ សុីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យមេីលសមិទ្ធផលប្រព័ន្ធធារាសាស្ត្រកីចក ដែលបានសាងសង់រួច និងបន្តពិនិត្យវឌ្ឍនភាពការងារ សាងសង់ប្រព័ន្ធធារាសាស្ត្រ កីចក ជំហានទី១០ ក្នុងនោះដែរក្រុមការងារបានជួបពិភាក្សាជាមួយមន្ត្រីបច្ចេកទេស ដែលបានប្រចាំការនៅការដ្ឋាន ព្រមទាំងអាជ្ញាធរមូលដ្ឋានដើម្បីសហការគ្នាធ្វើយ៉ាងណាឲ្យការងារសាងសង់ដំណើរការទៅមុខបានដោយរលូន ត្រឹមត្រូវតាមបច្ចេកទេស និងទាន់ពេលវេលា សម្រាប់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងស្រុករមាសហែក ស្រុករំដួល ក្រុងស្វាយរៀង និងស្រុកស្វាយទាប ខេត្តស្វាយរៀង ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ទេីបបានធ្វើឲ្យសមិទ្ធផលប្រព័ន្ធធារាសាស្ត្រដ៏ធំសម្បេីមមួយនេះបានកេីតឡេីងដោយទទួលបានជោគជ័យទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតដែលសង្ឃឹមថាប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង កាន់តែមានជីវភាពធូរធារបន្ថែមទៀតតាមរយៈប្រព័ន្ធធារាសាស្ត្រដ៏ល្អមួយនេះ ៕