ការអភិវឌ្ឍទឹកស្អាត និងសូឡានៅលើកោះរ៉ុងសន្លឹម


នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរង បានដឹកនាំក្រុមការងារក្រសួង ដែលមានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន មន្ទីរពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុងកោះរ៉ុង និងសង្កាត់ ចុះសិក្សាពិនិត្យទីតាំងប្រភពទឹកសាប ដើម្បីធានាការផ្តល់ផ្គង់ទឹកស្អាត និងទីតាំងដំឡើងប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) អានុភាព ១.៥ មេហ្កាវ៉ាត ដែលជាសំណើសុំរបស់ក្រុមហ៊ុនក្នុងស្រុក ក្នុងការបង្កើនការប្រើប្រាស់ថាមពលស្អាត ជូនប្រជាពលរដ្ឋ និងអាជីវកម្មនៅក្នុងឧទ្យានជាតិសមុទ្រកោះរ៉ុង ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។