សាខាកាកបាទក្រហមខេត្តកំពង់ចាម ទទួលថវិកាឧបត្ថម្ភពីសប្បុរសជនជាង២៦ មុឺនដុល្លារ គិតត្រឹមថ្ងៃទី១៨ ឧសភា ២០២០


(កំពង់ចាម)៖ នៅរសៀល ថ្ងៃទី១៨ ឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារមូមនិធិកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ចាម ដើម្បីសរុបថវិការដែលទទួលបានពីសប្បុរសជនគ្រប់ទិសទី ក្នុងឱកាសអបអរសាទរ ខួបទី ១៥៧ ទិវា ពិភពលោកកាកបាទក្រហម ននិងអឌ្ឍចន្ទក្រហម និងបន្តគៀងគររកសប្បុរសជនឲ្យជួយឧបឋម្ភគាំទ្រមូនិធិខាងលើឲ្យបានផុលផុស។

តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្ត កំពង់ចាម នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាព និង ប្រសិទ្ធផលបំផុត។