សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត


កំពង់ឆ្នាំងៈនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០គណ:កម្មការសាខាសមាគមនារីខេត្តកំពង់ឆ្នាំង សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពលោកជំទាវ កែ ចន្ទ័មុនី ប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីថ្នាក់ដឹកនាំសាខាផងដែរ។

គោលបំណង ក្នុងកិច្ចប្រជុំរួមាន៖

.ត្រួតពិនិត្យលទ្ធផលសកម្មភាពការងារខែមេសា និងឧសភា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត។

.ពង្រឹងការងាររបស់គណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង​ អភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង។
.បន្តផ្សព្វផ្សាយ វិធានការនៃការទប់ស្កាត់ និងការពារការរីករាលដាលពីជម្ងឺCovid-19។

ក្នុងឱកាសនោះផងដែរ លោកជំទាវ ឈឹម ស្រីមុំ អនុប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង បានប្រគល់ថវិកា របស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជូនដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ចំនួន ៤ ០០០ ០០០រៀល សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពការងារ ៕