អភិបាលខេត្តកំពតត បានទទួលជួបជាមួយប្រជាពលរដ្ឋតំណាង ២២គ្រួសារ រស់នៅឃុំតាកែន ស្រុកឈូក ដែលស្នើសុំអន្តរាគមន៍ ដោះស្រាយទំនាស់ជាមួយ ក្រុមហ៊ុន ខែមទ្រី


នៅរសៀល ថ្ងៃចន្ទ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលជួបជាមួយប្រជាពលរដ្ឋតំណាង២២គ្រួសារ រស់នៅឃុំតាកែន ស្រុកឈូក បានស្នើសុំអន្តរាគមន៍ ដោះស្រាយទំនាស់ជាមួយ ក្រុមហ៊ុន ខែមទ្រី ដែលបានកាប់បំផ្លាញដំណាំ និងរលោភបំពានដីធ្លីរបស់ពួកគាត់។

ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ ជូនឯកឧត្តម ប៉ឹល កុសល អភិបាលរងខេត្ត បន្តដោះស្រាយលើកករណីនេះ ដោយអញ្ជើញភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋ ប្រជុំដើម្បីដោះស្រាយ។