ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ផ្តល់គ្រឿងឧបភោគបរិភោគជូនដល់ កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន


នៅរសៀល ថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន រួមនិងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លាឯកឧត្តម អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ផ្តល់ជូនកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជាថៃស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិន សម្រួលដល់ជីវភាពរស់នៅរបស់អង្គភាព ក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។