លោកជំទាវ បាន ស្រីមុំ ក្រើនរំលឹកដល់យុវជន ខេត្តប៉ៃលិនទាំងអស់ត្រូវប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយប្រជាជន


រសៀលថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៧ ក្រោយពេលត្រឡប់ពីមូលដ្ឋានរៀបចំពិធីក្រុងពាលីសង់ផ្ទះជូនប្រជាពលរដ្ឋរួចមកលោកជំទាវបាន ស្រីមុំ បានអញ្ជើញជួប សំណេះសំណាល ជាមួយ ប្អូនៗយុវជនគណបក្សប្រជាជន ក្រុមការងារការិយាល័យតំណាងរាស្ត្រ និង ក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកជំទាវបាន ស្រីមុំ នៅសាលប្រជុំតូច ភូមិបរឌិននៀវ ។

មានប្រសាសន៍ទៅកាន់សមាជិកសមាជិកានៃអង្គពិធីលោកជំទាវបាន ស្រីមុំ បានក្រើនរំលឹកនិងជំរុញអោយក្រុមការងារគ្រប់ផ្នែកខិតខំ ប្រឹងប្រែងអោយអស់ពី សមត្ថភាពបំពេញភារកិច្ចបំរើប្រជាជនអោយបាល្អ ជាពិសេសយុវជនគ្រប់ៗគ្នាដែលមានវត្តមាននាពេលនេះត្រូវខិតខំរៀនសូត្រនិង ធ្វើការងារអោយ ប្រសើរឡើងព្រោះប្អូនៗគឺជាយុវជនបន្តវេននាពេលខាងមុខដ៏ខ្លី ពីរាមច្បងយើងដែលលោកនិងមានវ័យកាន់តែចាស់ណាស់ហើយ ។