ជនចាស់ជរាគ្នានទីពឹង ស្រ្តីមេម៉ាយកូនច្រើន​ ជនពិការ និង ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៣០គ្រួសារនៅឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌បានទទួលអំណោយពីរាជរដ្ឋាភិបាល


កំពង់ឆ្នាំងៈ ឯកឧត្តម អម សុភា អភិបាលរងខេត្ត និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកបរិបូណ៌ រួមដំណើរដោយ លោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង លោក ឈាង ចន្ធី អនុប្រធានមន្ទីរនិងអាជ្ញាធរដែនដី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា សម្រាប់ផ្តល់ជូន ដល់ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន ជនពិការនិងគ្រួសារងាយរងគ្រោះចំនួន៣០គ្រួសារ នៅឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ តាមរយៈការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួនតួចនៅឃុំកំពង់ព្រះគគីមានការខ្វះខាតផ្នែកជីវភាពរស់នៅ រាជរដ្ឋាភិបាល កម្ពុជាបានផ្តល់អំណោយតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត ដើម្បីជួយដល់គ្រួរសារងាយរងគ្រោះ សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម អម សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់គិតគូអំពីសុខ
មាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេសដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ ។ ជាពិសេសធានាបាននូវសុខមាលភាពសង្គមជូនជនក្រីក្រ រាជរដ្ឋាភិបាលបានផ្តល់របបសន្តិសុខសង្គមជូនដល់គ្រួសារក្រីក្រផងដែរ ។

ឯកឧត្តម អម សុភា បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋសូមធ្វេសប្រហែសនិងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ បើទោះបីជាប្រទេសកម្ពុជា បានព្យាបាលជាអស់ក៏ដោយ ។ ត្រូវបន្តធ្វើអនាម័យជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬ ជេលសម្លាប់មេរោគផ្សេងៗ ហើយបន្ត រក្សាគម្លាតឆ្ងាយពីគ្នា និង កុំចេញក្រៅផ្ទះបើគ្មានការចាំបាច់ទេនោះ ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋ៣០គ្រួសារនាពេលនោះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ និង ក្រម៉ា១ ។