អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកំលាំង សណ្តាប់ធ្នាប់ ខណ្ឌមានជ័យ បាញ់លាង សំអាតផ្លូវ តាមបណ្តោយផ្លូវ៦០ម៉ែត្រ


(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅវេលាម៉ោង ១៣ៈ៣០ នាទីរសៀល លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកំលាំង សណ្តាប់ធ្នាប់ ខណ្ឌមានជ័យ បាញ់លាង សំអាតផ្លូវ តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ចាប់ពីចំណុចស្ពានថ្ម ព្រំប្រទល់ខណ្ឌដង្កោ និង ខណ្ឌមានជ័យ រហូតដល់ច្រមុះជ្រូកក្បាលថ្នល់ ដោយមានការចូលរួមសហការពីក្រុមហ៊ុន ខ្មែរប្រ៊ូប៊ើរី មាន រថយន្ត ពន្លត់អគ្គីភ័យ ១ គ្រឿង , រថយន្តបោសសម្អាតថ្នល់ ១ គ្រឿង , និងរថយន្តឈូសដី ១ គ្រឿង , ព្រមទាំងមានការចូលរួមសហការពី រថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន ២គ្រឿង ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យរថយន្តដឹកដីដែលកំពង់ចរាចរលើកំណាត់ផ្លូវ ៦០ម៉ែត្រ ( វិថី សម្តេចតេជោ)ចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ ផ្លូវគោកអោយបានត្រឹមត្រូវ
ពេលរថយន្ត ដឹកដី ឬ ដឹកខ្សាច់ មុនពេលដឹកចេញពីការដ្ឋានត្រូវលាងកង់រថយន្តអោយបានស្អាត ត្រូវគ្របតង់អោយបានត្រឹមត្រូវ ជៀសវាងកុំអោយមានការហូរទឹកប្រឡាក់ផ្លូវដែលធ្វើអោយ ខូចសណ្តាប់ធ្នាប់ ហើយប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវ អាចកើតជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង ។