គណៈប្រតិភូ គណៈកម្មការទី៥ព្រឹទ្ធសភា ជួបជាមួយនឹង អាជ្ញាធរ ក្រុងបាវិត និងអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅក្រុងបាវិត ខេត្តស្វាយរៀង


នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាក្រុងបាវិត ខេត្តស្វាយរៀង គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយលោកទំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការបានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរក្រុងបាវិត និងអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដឹកនាំដោយលោក សេង សីលា អភិបាលក្រុងបាវិត ដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់គណៈកម្មការដូចជាការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគ្រប់គ្រងជនបរទេស នីតិវិធីនៃការត្រួតពិនិត្យបែបបទចេញ-ចូលនៅតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត៕