ស្រុកកំពង់សៀម ទទួលបានសមិទ្ធផលផ្លូវបេតុង និងផ្លូវកៅស៊ូ ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល


(កំពង់ចាម)៖ នាព្រឹក ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី បានដឹកនាំមន្ត្រីជំនាញ បានពិនិត្យផ្លូវបេតុងមួយខ្សែប្រវែង ១,៧១០ ម៉ែត្រ ទទឹង៦ ម៉ែត្រ ដែលជាគម្រោងថវិការបស់រារាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅជុំវិញរមណីដ្ឋានប្រសាទនគរបាជ័យ ក្នុងភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បន្ទាប់មក ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ បន្តដំណេីរ ចុះពិនិត្យផ្លូវកៅស៊ូ DBST ដែលមានប្រវែងបណ្តោ ២,២០០ម៉ែត្រ ទទឹង ៧ ម៉ែត្រ ដែលជាគម្រោងថវិការាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្ត កំពង់ចាម ចាប់ពីសង្កាត់បឹងកុក ក្រុងកំពង់ចាម ផ្លូវក្រោយបន្ទាយសឹងរងខេត្ត (ផ្លូវអគ្គិសនី) រហូតដល់ព្រលានយន្តហោះ ស្ថិតក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។