ក្រុមការងារមន្រ្តីបចេ្ចកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ ការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ១១កន្លែង ក្នុងខេត្តកំពង់ចាម


នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមន្រ្តីបចេ្ចកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ ការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ១១កន្លែង ដែលក្នុងនោះរួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ ឫស្សីព្រះ ស្ថិតក្នុងឃុំជើងព្រៃ ស្រុកបាធាយ
២. ប្រព័ន្ធធារាសាស្ត្រ អណ្តូងអាង ស្ថិតក្នុងឃុំបារាយណ៍ ស្រុកព្រៃឈរ
៣. ប្រព័ន្ធធារាសាស្ត្រ រលំពោធិ៍ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ
៤. ប្រព័ន្ធធារាសាស្ត្រ តាកុយ ស្ថិតក្នុងឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់
៥. ប្រព័ន្ធធារាសាស្ត្រ ជ្រោយចេក ស្ថិតក្នុងឃុំទ្រាន ស្រុកកំពង់សៀម
៦. ប្រព័ន្ធធារាសាស្ត្រ បឹងកក់ ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស
៧. ប្រព័ន្ធធារាសាស្ត្រ វាលធំ ស្ថិតក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់
៨. ប្រព័ន្ធធារាសាស្ត្រ ស្រុក ស្ថិតក្នុងឃុំសូទិប ស្រុកជើងព្រៃ
៩. ប្រព័ន្ធធារាសាស្ត្រ តាគៀត ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស
១០. ប្រព័ន្ធធារាសាស្ត្រ តាឈាន ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ