គម្រោងសិក្សាចងក្រងឯកសារ និងអភិរក្សជណ្តើរខាងកើតប្រាសាទប្រាង្គក្នុងរមណីយ ដ្ឋានប្រាសាទកោះកេរ


នៅថ្ងៃច័ន្ទ​ ១២រោច​ ខែពិសាខ​ ឆ្នាំកុរ​ ទោស័ក​ ព.ស.​ ២៥៦៤​ ត្រូវនិងថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២០​ មន្ត្រីជំនាញនៃនាយកដ្ឋានរមណីយដ្ឋាននិងបុរាណវិទ្យា​នៃអាជ្ញាធរជាតិព្រះវិហារបានដឹកនាំគម្រោងសិក្សាចងក្រងឯកសារ និងអភិរក្សជណ្តើរខាងកើតប្រាសាទប្រាង្គក្នុងរមណីយ ដ្ឋានប្រាសាទកោះកេរ ក្នុងគោលបំណង​បីធំៗ​ ទី១​ អន្តរាគមបន្ទាន់នៅជណ្តេីរបុរាណខាងកេីតនៃប្រាសាទប្រាង្គ​ដែលមានហានិភ័យខ្លាំង​ (បានទល់ទ្រដោយដែករន្ទាចំនួនប្រាំទីតាំងដែលជាកន្លែងមានហានិភ័យខ្លាំងរួចរាល់)​ ទី២​ សិក្សាពីថ្មជណ្តេីរដែលបាក់ ធ្លាក់ដេីម្បីស្វែងយល់ពីថ្មដែលនៅ សល់​ខូចខាត​និងបាត់បង់​ ហេីយរៀបចំថ្មទាំងនោះឲ្យមានរបៀបតាមលក្ខណៈបច្ចេក ទេស​ ទី៣​ សិក្សាចងក្រងឯកសារប្លង់ស្ថាបត្យកម្មនៃប្រាសាទប្រាង្គដេីម្បីរៀបចំផែនការអភិរក្ស​ និងជួសជុលនាពេលអនាគត។ គម្រោងនេះគាំទ្រដោយអាជ្ញាធរជាតិព្រះវិហារក្រោមជំនួយថវិកាពីមូលនិធិអង្គរសម្រាប់ការអភិរក្សនិងអភិវឌ្ឍន៍។