អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សី ចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន០៥គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី១


(ឬស្សីកែវ)៖ ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៨:៣០នាទី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សី កែវ ដឹកនាំដោយ លោកជំទាវ អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ រួមដំណើរដោយក្រុមការងារអនុសាខាខណ្ឌ និងសង្កាត់ច្រាំងចំរេះទី១ បានចុះសួរសុទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាតចាស់ជរាគ្មានទីពឹង និងមានជម្ងឺ ចំនួន០៥គ្រួសាររស់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារអនុសាខាខណ្ឌ បាននាំយកអំណោយរបស់អនុសាខាខណ្ឌ មកឧបត្ថម្ភដល់គ្រួសារទាំង ០៥ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២០ គ.ក ឃីត (គ្រឿងឧបភោគ-បរិភោគ) ០២កញ្ចប់ និងថវិកា ៣០,០០០ រៀល ។

លោកជំទាវ បានជួប សំណេះសំណាលជាមួយប្រជាការពាខណ្ឌ- សង្កាត់ មេភូមិ នារី សង្កាត់ ចាស់ជរាជិតខាង និង បានឧបត្ថម្ភ ថវិកាសរុបចំនួន ២៨០.០០០ រៀល ជាថវិកាក្រោមការចាត់ចែងរបស់ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានបក្សខណ្ឌឫស្សីកែវ ។