ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន និង លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុង​ពិធី​សំណេះសំណាលនិងចែកអំណោយជាអង្ករ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន ១៣៧គ្រួសារ នៅភូមិព្រែករាំង


នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន​ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនិតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និង កិច្ចការនារី នៃរដ្ឋសភា
និង លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមក្នុង​ពិធី​សំណេះសំណាលនិងចែកអំណោយជាអង្ករ គ្រឿងឧបភោគបរិភោគ និងបានណែនាំពីវិធានការការពារនូវជំងឺកូវីដ ១៩​ ជូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន ១៣៧គ្រួសារ នៅភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា អំណោយ​ទាំងនេះគឺ​ជាជំនួយឧបត្ថម្ភ ពី​អង្គការអឌ្ឍចន្ទក្រហមរបស់ប្រទេសអារ៉ាប់រួមអេមីរ៉ាត ( UAE AID – Emirates Red Crescent ) សហការជាមួយសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា (IMAC)​ ចំនួន​១៣៧គ្រួសារ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ អង្ករ ១៥គីឡូក្រាម និង​អាហារ១កញ្ចប់ ៕