ក្រុមការងារមន្រ្តីបចេ្ចកទេសនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះសិក្សាវាស់ស្ទង់រយ:កម្ពស់ទឹកនៅក្នុងអាងទឹក អូរតុំ


នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ២១ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមន្រ្តីបចេ្ចកទេសនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះសិក្សាវាស់ស្ទង់រយ:កម្ពស់ទឹកនៅក្នុងអាងទឹក អូរតុំ នៅពេលមានទឹកអតិបរមា និងអប្បបរមា ស្ថិតនៅក្នុង ឃុំព្រៃស្លឹក និងឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ៕