សាខាកក្រកខេត្តព្រះវិហារ អបអរសាទរខួបទី ១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០


សាខាកក្រកខេត្តព្រះវិហារ៖នៅថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០២០ នេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ និងក្រុមការងារបាននាំយកថវិកា ចំនួន ៤០ លានរៀលគត់ ម៉ាសចំនួន១៥,០០០ បន្ទះ និងទឹកសំលាប់មេរោគចំនួន៣០០ លីត្រចូលរួមឧបត្ថម្ភ ក្នុងពិធីអបអរសាទរខួបទី ១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា»ដល់សាខាកាកបាទកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដើម្បីចូលរួមចំណែកក្នុងការបំពេញបេសសកកម្មមនុស្សធម៌របស់សាខា ។ បន្ទាប់មកឯកឧត្តម មាស សុភា និងឯកឧត្តម ប្រាក់ សុវណ្ណ បានចុះពិនិត្យវឌ្ឍន ភាពការសាងសង់អាគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកត្បែងមានជ័យ។