ក្រុមការងារមន្រ្តីបចេ្ចកទេសនាយកដ្ឋានធារាសាស្ត្រ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យការងារជួសជុលនិងថែទាំប្រព័ន្ធធារាសាស្ត្រក្នុងខេត្តមណ្ឌលគិរី


នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមន្រ្តីបចេ្ចកទេសនាយកដ្ឋានធារាសាស្ត្រ នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី បានចុះពិនិត្យការងារជួសជុលនិងថែទាំប្រព័ន្ធធារាសាស្ត្រក្នុងខេត្តមណ្ឌលគិរី រួមមាន ៖
១.ប្រព័ន្ធធារាសាស្រ្តអូរប្រង់ ស្ថិតក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក
-ស្តារអាងទំហំ (៣០x៣០០x១.២)
-ជួសជុលទំនប់ ០១ខ្សែប្រវែង១៥២៦ម៉ែត្រ
ស្តារប្រឡាយមេ ០១ខ្សែប្រវែង៣៨០០ម៉ែត្រ
-ស្តារប្រឡាយរង ០២ខ្សែប្រវែង២២០០ម៉ែត្រ
២.ប្រព័ន្ធធារាសាស្ត្រអូរណំ ស្ថិតក្នុងឃុំសុខសាន្ត ស្រុកកោះញែក
-ជួសជុលទំនប់ដី ០១ខ្សែប្រវែង២៥០០ម៉ែត្រ
-ស្តារប្រឡាយមេ ០១ខ្សែប្រវែង១១០០ម៉ែត្រ
-ស្តារប្រឡាយរង ០២ខ្សែប្រវែង១៧៨០ម៉ែត្រ ៕