ឯកឧត្តម ម៉ក់ រ៉ា នាំយកអង្ករនិងគ្រាប់ពូជបន្លែសរីរាង្គ របស់អភិបាលខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋជនចាស់ជរា ជនពិកាដែលជួបការលំបាក ខ្វះស្បៀងពិតប្រាកដ ចំនួន ១៦០ គ្រួសារ


(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃសុក្រ ១ កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងទី ២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម អឹុង គឹមលាង សមាជិកគណៈប្រការ គណៈអចិន្តៃយ៍គណបក្សខេត្ត និងជាអភិបាលរងខេត្ត ឯកឧត្តម សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោកជាសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង លោក អភិបាល អភិបាលរងក្រុងពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយអំពីបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធានការ ការពារមេរោគកូវីដ១៩ ដោយនាំយកជាមួយនូវ អង្ករ និងគ្រាប់ពូជបន្លែសរីរាង្គ របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋជនចាស់ជរា ជនពិកាដែលជួបការលំបាក ខ្វះស្បៀងពិតប្រាកដ ចំនួន ១៦០ គ្រួសារ ស្ថិតក្នុងភូមិដប់បាត សង្កាត់លលកសនិង សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ឱកាសនោះក៏មានវត្តមាន ក្រុមការងារចុះជួយសង្កាត់លលកស និង សង្កាត់ចម្រើនផលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា សមាគមសិស្ស និសិ្សត បញ្ញាវន្ត ក្មេងវត្ត សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព មន្ត្រីរាជការនិងអាជ្ញាធរមូលដ្ឋានបន្ទាប់ពី ឯកឧត្តមអឹុង គឹមលាង ណែនាំពីសារ:សំខាន់នៃការដាំបន្លែសរីរាង្គ និងរបៀប បច្ចេកទេសនៃការដាំដុះបន្លែ រួចមក ឯកឧត្តម ម៉ក់ រ៉ា បានពាំនាំនូវការផ្តាំផ្ញើរសាកសួសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តពោធិ៍សាត់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្ត ជូនដល់ប្រជាពលរដ្ឋទង ១៦០ គ្រួសារ ។

ឯកឧត្តមបាននាំដំណឹងដោយរីករាយថាកម្ពុជា មកទល់ថ្ងៃនេះ បានជាសះស្បើយអស់ហើយ (១២២ ករណី)ហើយនៅសល់១ករណីទៀតដែលក្រសួងសុខាភិបាលទើបនិងរកឃើញថ្មីៗនេះ នេះគឺជាភាពឈ្លាស់វៃប្រកបដោយគតិបណ្ឌិត នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ទី១.ដោយបញ្ចៀសបានគ្រោះថ្នាក់នៃជំងឺកូវីដ១៩ មកលើប្រជាពលរដ្ឋ មិនឲ្យមាននណាម្នាក់ស្លាប់ដោយសារជំងឺកូវីដ ទី២.រក្សាបាននូវស្ថិរភាព សន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណ:ជូនប្រទេសជាតិ ទី៣.រក្សាបានសិទ្ធិសេរីភាព ប្រជាធិបតេយ្យជូន

ប្រជាពលរដ្ឋ។

ចុងក្រោយឯកឧត្តមបានបញ្ជាក់ថា សម្តេចនៅតែសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តនូវ ទម្លាប់ប្រពៃណី រស់នៅអនាម័យស្អាត ឧស្សាលាងដៃជាមួយនឹងសាប៊ូ អាល់កុល ជែល នឹងត្រូវចងចាំអនុវត្តតាមនូវបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវីធានការ ការពារមេរោគកូវីដ១៩ ជាមួយនិងការខិតខំដោះស្រាយជីវភាពប្រចាំថ្ងៃ ក្នុងការដាំដុះបន្លែបង្កាជាមួយនិងគ្រាប់ពូជដែលត្រូវចែកជូននាពេលនេះសុំឲ្យបងប្អូនធ្វើឲ្យកើតជាលទ្ធផលដើម្បីតម្រូវការរបស់បងប្អូន និងលក់នៅលើទីផ្សារទៀតពីព្រោះបន្លែនេះបងប្អូនរក្សាបាននូវលក្ខណ:ធម្មជាតិពិតៗគ្មានជាតិគីមី។