ពិធីចុះអនុស្សរណៈយោគយល់គ្នារវៀងរដ្ឋមន្ត្រីអប់រំកម្ពុជា និងថៃ


ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ស្ដីពី កិច្ច​សហប្រតិបត្តិការ​វិស័យ​អប់រំ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​អប់រំ នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍

ទីស្ដីការ​ក្រសួង ៖ នា​ព្រឹក​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ២០១៧ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រារព្ធ​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី កិច្ច​សហប្រតិបត្តិការ​វិស័យ​អប់រំ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​អប់រំ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ ក្នុង​គោល​បំណង​បន្ត​ផ្លាស់​ប្ដូរ​នូវ​បទពិសោធន៍ និង​ពង្រឹង​វិស័យ​អប់រំ​នៃ​ប្រទេស​ទាំង​ពីរ​ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​នូវ​ក្រប​ខណ្ឌ​អប់រំ​ឆ្នាំ​២០៣០ ។

ពិធី​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្ដម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម​វេជ្ជបណ្ឌិត TEERAKIAT JAREONSETTASIN រដ្ឋមន្ត្រី​ក្រសួង​អប់រំ នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ ។