លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ អំណោយ កាកបាទក្រហមកម្ពុជា ជូនគ្រួសារ រងគ្រោះ ដោយ អគ្គីភ័យ ឆេះ ផ្ទះ និងថ្លែងអំណរគុណកងកម្លាំង


នាព្រឹកថ្ងៃច័ន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋ ១គ្រួសារ ដែល រង គ្រោះ ដោយសារ អគ្គី ភ័យ ដែលបណ្តាលឲ្យផ្ទះខូចខាតទាំងស្រុង កាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

ក្នុង ឱកាស នោះ លោក ជំទាវកិត្តិសង្គហបណ្ឌិតបានពាំនាំនូវកាផ្តាំផ្ញើរ របស់ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុ ន រ៉ា នី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជានូវការសួរសុខទុក្ខ ដោយក្តី អាណិតអាសូរ និង ការ សោកស្តាយ ចំពោះ ឧបទ្ទវហេតុ ដែល បាន បំផ្លាញ លំនៅ ដ្ឋា ន និង ទ្រព្យសម្បត្តិ របស់ គ្រួសារ រង គ្រោះ នា ពេល នេះ ។

ជាមួយ គ្នា នេះ លោក ជំទាវ ក៏ បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋ ទាំងអស់ សូម មានការ ប្រុង ប្រយ័ត្ន ចំពោះ ការ ប្រើប្រាស់ ភ្លើង និងចរន្តអគ្គិសនី ដែល ជា ប្រភព នៃ គ្រោះថ្នាក់ជៀសវាង មាន គ្រោះ អគ្គី ភ័យ កើតឡើង ជាយថាហេតុ ។

អំណោយ ដែល បាន ចែក ជូន គ្រួសារ ងគ្រោះទទួល បាន អង្ករ ៥០គីឡូក្រាម កៅស៊ូ តង់១ ធុង ទឹក ជ័រ ១, ឆ្នាំងបាយ សម្ល ២, កន្ទេល បត់ ១, មី ១ កេស , ត្រីខ ១០ កំប៉ុង , ទឹកស៊ីអុី វ ៦ ដប , មុង ១ ភួយ ១, ក្រ ម៉ា ១, សារុង ១ និង ថវិកា មួយចំនួន។

បន្ទាប់មកទៀតលោកជំទាវក៏បានអញ្ជើញថ្លែងអំណរគុណដល់កងកម្លាំងស្នងការនគរបាលខេត្តស្វាយរៀងដែលបានចូលរួមក្នុងសកម្មភាពពន្លត់អគ្គីភ័យកាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ លោកជំទាវក៏បានជម្រុញឲ្យនគរបាលគ្រប់មូលដ្ឋានបន្តរាល់សកម្មភាព បង្ការ ការពារសង្គ្រោះប្រជាពលដែលជួបគ្រោះអាសន្ន ពិសេស ករណីអគ្គីភ័យនេះតែម្តង ។ ជាមួយនោះ លោកជំទាវក៏បានក្រើនរំលឹកឲ្យកងកម្លាំងនគរខេត្តស្វាយរៀងទាំងអស់បន្តអនុវត្តនូវវិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។