គណៈប្រតិភូ គណៈកម្មការទី៥ព្រឹទ្ធសភា ជួបជាមួយនឹងអាជ្ញាធរ ស្រុកព្រះស្តេច និងអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី នៅស្រុកព្រះស្តេច


នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាស្រុកព្រះសេ្តច ខេត្តព្រៃវែង គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ឈឹត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនឹង អាជ្ញាធរស្រុកព្រះស្តេច និងអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ដឹកនាំដោយលោក ប៉ិច សុង អភិបាលស្រុកព្រះស្តេច ដើម្បីសិក្សាស្វែងយល់និងប្រមូលព័ត៌មានដែលពាក់ព័ន្ធលើវិស័យជំនាញរបស់គណៈកម្មការដូចជា ការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគ្រប់គ្រងជនបរទេស នីតិវិធីនៃការត្រួតពិនិត្យបែបបទ ចេញ-ចូល នៅតាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង៕

ក្នុងឱកាសនោះដែរគណៈប្រតិភូ បានអញ្ជើញចុះទៅពិនិត្យសកម្មភាពចេញ-ចូលភ្ញៀវជាតិ-អន្តរជាតិ និងសកម្មភាពប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ (កម្ពុជា-វៀតណាម) នៅច្រកទ្វាព្រំដែនអន្តរជាតិបន្ទាយចក្រី ផងដែរ។