ឯកឧត្ដម កែវ ពៅ ឧបត្ថម្ភថវិកាដល់អាជ្ញាធរឃុំច្រណូក ស្រុកកំពង់លែង ដើម្បីសាងសង់លូកាត់ទទឹងផ្លូវដែលទើបនិងសាងសង់ថ្មី


កំពង់ឆ្នាំងៈ នៅថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្ដម កែវ ពៅ ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន បានឧបត្ថម្ភថវិកាចំនួន ៣៥០.០០០
រៀល ជូនដល់អាជ្ញាធរឃុំច្រណូក ស្រុកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានធ្វើការស្នើសុំសាងសង់លូកាត់ទទឹងថ្នល់ប្រវែង ៧ម៉ែត្រ ដែលមានមុខកាត់លូទំហំ០,៦០ម៉ែត្រ លើកំណាត់ផ្លូវ២០០ម៉ែត្រ ដែលទើបនឹងសាងសង់ថ្មី។

ឯកឧត្តម កែវ ពៅ បានបញ្ជាក់អោយដឹងថាៈ ផ្លូវលំ០១ខ្សែ ដែលមានប្រវែង ២០០ម៉ែត្រនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង ស្ថិតនៅក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងហើយផ្លូវលំ ០១ខ្សែនេះសម្រេចបាន ៨០%គ្រោងនឹងបញ្ចប់គម្រោងក្នុងរយៈពេលខ្លីខាងមុខនេះ ៕