ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា របស់គណបក្សមូលដ្ឋាន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ មានរៀបចំពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា របស់គណបក្សមូលដ្ឋាន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ឆាយ លាភា ប្រធានគណបក្សមូលដ្ឋានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង។

នាឱកាស​នោះ​ គណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអានសេចក្តីសម្រេចបញ្ចូលសមាជិកមន្រ្តីនៃគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តផងដែរ។

បន្ទាប់មកសមាជិក បានឡើងធ្វើការប្តេជ្ញាចិត្តថាៈ​ អនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ និងសហការកសាងធនធានមនុស្សរក្សាចាស់ពង្រីកសមាជិកថ្មីអោយទទួលការគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជាកាន់ច្រើន ជាងមុន។ បំរើសេវា និងដោះស្រាយសំណូមពរ និងតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា រៀបចំផែនការសកម្មភាពដើម្បីសម្រេចអោយបានតាមគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល ៕