ឯកឧត្តម ឈាង វុន បានចុះផ្បព្វផ្សាយនិងបន្តក្រើនរំលឹកប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន និងការពារខ្លួនពីវីរុសកូវីដ COVID-19


ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ​ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមកាងារទំនាក់ទំនងក្រុមការងារពលករប្រចាំខេត្តបាត់ដំបង​ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង​ ដោយមានការចូលរួមពី​ លោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោល បានចុះផ្បព្វផ្សាយនិងបន្តក្រើនរំលឹកប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន និងការពារខ្លួនពីវីរុសកូវីដ COVID-19 ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈកម្ពុជាទើបរកឃើញ ២ករណីថ្មី​ ជូនប្រជាពលករ៨០គ្រួសារទើបត្រឡប់មកពីប្រទេសថៃ។​ ពិធីនេះធ្វើនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០​ ស្ថិតក្នុងឃុំបន្សាយត្រែង និងឃុំជ្រោយផ្តៅ​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង។

ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវភ្លេចខ្លួនពីជំងឺដ៏កាចសាហាវនៃវីរុសកូវីដ១៩ (COVID-19) នោះទេ គឺត្រូវបន្តប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសេសត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស ការលាងសម្អាតដៃដោយសាប៊ូ ឬទឹកអាល់កុល ឱ្យបានញឹកញាប់ជាប្រចាំ ដើម្បីជៀសផុតនូវការឆ្លង និងការរីករាលដាល នៃវីរុសកូវីដ១៩ (COVID-19) មកលើខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍។

ឯកឧត្ពមបានពាំនាំ នូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដែលជានិច្ចជាកាលទោះបីជាសម្តេច ទាំងបួនរវល់ក្តី​ សម្តេចតែងតែផ្តាំផ្ញើរ និងយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅស្រុកថ្មគោ លនិងប្រជាពលរដ្ឋនៅទូទាំងប្រទេស។​ ម្យ៉ាងវិញទៀត​ ឯកឧត្តមឈាង វុន​ បានបន្ថែមថា៖​ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាជាកម្មវិធីដ៏ត្រឹមត្រូវបំផុតដែលប្រជាជនទូទាំងប្រទេសមានមោទនភាពយកទៅអនុវត្តរួម​ ប្រទេសជាមិត្ត​ និងសហគមអន្តរជាតិក៏បានចូលរួមជម្រុញការអនុវត្តផងដែរគឺសសរស្តំទាំងបីមាន នយោបាយសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គមកិច្ចដែលជាឧបករណ៍កើតចេញពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣​ និងនយោបាយឈ្នះឈ្នះឆ្នាំ១៩៩៨​ ដែលដឹកនាំដោយ​ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងឯកភាពជាតិ។

បន្ទាប់មក​ ឯកឧត្តម បានចែកជូនពលករមួយគ្រួសារទទួលបាន អង្ករ​ ២០គីឡូក្រាម ទឹកត្រី មួយយួរ ទឹកស៊ីអុីវមួយយួរ ត្រីខ៦កំប៉ុង មីមួយកេះ និងថវិកាមូយចំនួន។