ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃ គ.យ.ក.ស ដឹកនាំកិច្ចពិភាក្សា ការងារទាក់ទងនឹងការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តស្វាយរៀង


នាព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស) បានដឹកនាំសហការីមួយចំនួន ប្រជុំពិភាក្សាការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីពិនិត្យលើបញ្ហាមួយចំនួនដែលបណ្តាលឲ្យមានការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តស្វាយរៀង។