ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានប្រជុំពិភាក្សាផ្ទៃក្នុងគណៈកម្មការ


គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ និងឯកឧត្តម លោកជំទាវ ជាអនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការ បានប្រជុំពិភាក្សាផ្ទៃក្នុងគណៈកម្មការ លើការពិនិត្យពិភាក្សាលើ ១-សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ២-សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។