អភិបាលរងខេត្តកោះកុង រៀបចំកិច្ចប្រជុំដើម្បីត្រៀមចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័ន និងស្ថានីរួម ប្រេងនិងឧស្ម័នឥន្ធនៈ នៅក្នុងក្រុងខេមរភូមិន្ទ


(កោះកុង)៖ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ ណែនាំពាក់ព័ន្ធ នឹងការគ្រប់គ្រងបច្ចេកទេស សុវត្ថិភាព ស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័ន និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ ថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។

លោកអភិបាលរងខេត្ត បានលើកឡើងថា ដោយមានការណែនាំពីក្រសួងរ៉ែ និងថាមពល រួមជាមួយប្រសាសន៍ណែនាំពីលោកជំទាវអភិបាលខេត្ត ក្នុងការធ្វើឲ្យមានសុវត្ថិភាពស្ថានីយប្រេងឥន្ទនៈ …..។ រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំដើម្បីត្រៀមចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័ន និងស្ថានីរួម ប្រេងនិងឧស្ម័នឥន្ធនៈ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ការចុះត្រួតពិនិត្យនេះ នឹងមានការចូលរួមពី តំណាងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីររ៉ែនិងថាមពល មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន នគរបាល និងកងរាជអាវុធហត្ថ។ ចំណាត់ថ្នាក់ហាយនិភ័យសម្រាប់ស្ថានីយប្រេងឥន្ទនៈស្ថានីយឧស្ម័ន និងស្ថានីរួម ប្រេងនិងឧស្ម័នឥន្ធនៈ

១.ពណ៌ខៀវ = ស្ថានីយអាចដំណើរការបាន។

២.ពណ៌លឿង= ស្ថានីយមានកំរិតហាយនិភ័យទាបអាចធ្វើការកែសម្រួល និងដំណើរការបាន។

៣.ពណ៌ស្វាយ = មានកំរិតហាយនិភ័យមធ្យម អាចធ្វើការកែសម្រួល និងដំណើរការបាន។

៤.ពណ៌ក្រហម= មានកំរិតហាយនិភ័យខ្ពស់ មិនអាចដំណើរការបានឡើយ។

ការចុះត្រួតពិនិត្យលើកនេះ គឺចុះត្រួតពិនិត្យតែស្ថានីយមានកំរិតពណ៌ស្វាយតែប៉ុណ្ណោះ៕