លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន២១គ្រួសារ ជួបការលំបាក ក្នុងសង្កាត់កោះពងសត្វ


នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរដោយឯកឧត្ដម ស្រេង សុផល ឯកឧត្ដម លន់ វាសនា ឯកឧត្ដម មួង យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត លោក យុត ស្វិនី ប្រធានរតនាគារខេត្ត លោក ហ៊ឹល យ៉ារ៉ា អភិបាលក្រុង និងសមាជិកក្រុមប្រឹក្សាក្រុងជាច្រើននាក់ រួមទាំងក្រុមការងារយុវជន បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន២១គ្រួសារ ជួបការលំបាក ស្ថិតក្នុងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើដល់បងប្អូប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះកូវីដ-១៩ ដោយទាមទារឲ្យបងប្អូនចូលរួមអនុវត្តន៍វិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ដោយមិនត្រូវចេញទៅណាបើមិនចាំបាច់ ត្រូវលាងសម្អាតដៃឱ្យបានជាប្រចាំជាមួយសាប៊ូ អាល់កុល ឬជែលត្រូវពាក់ម៉ាស់ពេលចេញទៅក្រៅមានមនុស្សច្រើន និងត្រូវរក្សាគម្លាតសង្គម បច្ចុប្បន្នជំងឺនេះ មិនទាន់មានការថបថយនៅឡើយទេ។ លើកទឹកចិត្តក្នុងការដាំដុះបន្លែ បង្ការផ្សេងៗ គ្មានជាតិគីមី និងមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាបំពេញតម្រូវការក្នុងស្រុក។ នាឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភជូនមួយគ្រួសារទទួលបានអង្ករ ទឹកត្រី ទឹកស៊ីអុីវ មី និងសម្ភារមួយចំនួនទៀត។ ឯកឧត្ដម និងក្រុមការងារ បានបន្តទៅពិនិត្យទីតាំងត្រូវស្ទាក់ទឹកស្ទឹងសិរីសោភ័ណទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងឆ្នាំបន្ទាប់ នៅភូមិពង្រោស សង្កាត់ភ្នៀត និងពិនិត្យទីតាំងចិញ្ចឹមបង្កង និងកង្កែបផងដែរ នៅភូមិកន្តួត សង្កាត់ភ្នៀត។