ឯកឧត្តម លឹម ពុយ ចុះធ្វើបច្ចុប្បន្នប្រព័ន្ធធារាសាស្រ្ត CISIS MOWRAM នៅខេត្តកំពង់ចាម


នៅថ្ងៃចន្ទ ៤កើត ដល់ថៃ្ងអង្គារ ៥កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ដល់ថៃ្ងទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ អមដំណើរដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បាន
ចុះធ្វើបច្ចុប្បន្នប្រព័ន្ធធារាសាស្រ្ត CISIS MOWRAM នៅខេត្តកំពង់ចាម ។ ក្នុងនោះប្រព័ន្ធធារាសាស្រ្ត រួមមាន ៖
១-ប្រព័ន្ធធារាសាស្ត្រ ៧មិនា ស្ថិតនៅឃុំជាលា ស្រុកបាធាយ
២-ប្រព័ន្ធធារាសាស្ត្រ អាងទឹកឆា ស្ថិតនៅឃុំក្រូច និង
ឃុំបឹងណាយ ស្រុកព្រៃឈរ
៣-ប្រព័ន្ធធារសសាស្ត្រ អាងទឹកថ្មដា ស្ថិតនៅឃុំបឹងណាយ ស្រុកព្រៃឈរ ៕