ឯកឧត្តម ម៉ៅ ធនិន ទទូលដោះស្រាយបញ្ហាជាក្តីកង្វល់របស់ប្រជាជន ក្នុងខេត្តពោធិសាត់


ជាទម្លាប់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅមុន និងក្រោយម៉ោងការងាររដ្ឋបាល ឯកឧត្តម​តែងតែទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ទៅតាមសំណូមពរ ក្នុងនាមជាមេគ្រួសារ ដើម្បីរួមសុខរួមទុក្ខជាមួយគ្នាឲ្យដូចជាក្រុមគ្រួសារតែមួយ។​ ជាក់ស្តែង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៧នេះ ឯកឧត្តម ម៉ៅ ធនិន បានបន្តទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ មុនម៉ោងការងាររដ្ឋបាល ព្រមទាំងបានផ្តល់ស្បៀងផ្ទាល់ដៃ ជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ នៅបរិវេណសាលាខេត្តពោធិ៍សាត់ផងដែរ។