វេបសាយថៃសរសេរពីខ្មែរបានកត់ត្រាទុក ហ៊ុនសែន ជា «វីរៈបុរស» ចូលក្នុងសៀវភៅប្រវត្តិសាស្ត្រ ពីការនាំជាតិចាកផុតពីមេរោគកូវីដ១៩


វេបសាយរបស់ថៃមួយឈ្មោះ posttoday បានបង្ហោះផ្សាយនៅលើផេករបស់ខ្លួន ដែលស្រង់ពីទីភ្នាក់ងារព័ត៌មាន AFP ថា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានលើកសរសើរក្នុងសៀវភៅបោះ ពុម្ពផ្សាយមួយដែលត្រៀមនឹងផ្សាយចេញ ស្តីពីការលើកសរសើរនៃការដឹកនាំរបស់សម្តេចក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា ថាគឺជា«វីរៈបុរសសង្ហា (handsome hero) » ។

សៀវភៅនោះត្រូវបកប្រែជាភាសាខ្មែរ មានចំណងជើងថា «Hun Sen: The Handsome Hero Who Went Against the Current to Fight COVID-19» កម្រាស់ ២៧០ទំព័រ នឹងចែកចាយនៅចុងខែមិថុនា ឆ្នាំ២០២០ ឬ ដើមខែកក្កដាខាងមុខនេះ ដែលអ្នកនិពន្ធស្ថិតក្នុងសមាគមអ្នកនិពន្ធខ្មែរ (KWA) ។ ខ្លឹមសារសៀវភៅនោះរៀបរាប់យ៉ាងលម្អិតពីពាក្យសម្តី ជំហរ និងការថ្លែងសាររបស់អ្នកដឹកនាំកម្ពុជា ដែលពាក់ព័ន្ធនឹងការសម្រេចចិត្តផ្សេងៗ ពិសេសករណីមេរោគដ៏កាចសាហាវកូវីដ១៩ ។

លោក ប៉ៅ សុខ ទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី និងជាសមាជិករបស់សមាគម KWA បានប្រាប់កាសែត AFP ថា «យើងបង្ហាញឲ្យឃើញថា ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាអាចតស៊ូ និងយកឈ្នះមេរោគរាតត្បាតដ៏ កាចសាហាវបានយ៉ាងត្រចះត្រចង់ មិនចាញ់អ្នកផ្សេង» ដោយមានមនុស្សមួយចំនួនបានរិះគន់រដ្ឋាភិ បាល ប៉ុន្តែពួកគេមិនយល់ពីសិល្បៈជាអ្នកដឹកនាំ» ។

មុននេះ ក្នុងករណីនាវាកំសាន្ត «Westerdam» បន្ទាប់ពីត្រូវបានប្រទេសជាច្រើនបានបដិសេធមិនឲ្យចូលកំពង់ផែ តែត្រូវសម្តេចតេជោ ហ៊ុនសែន ជាមនុសស្សភ្លើងខៀវ បើកឲ្យចូលចតកំពង់ផែក្រុងព្រះសីហនុ ។ ដូចគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីបង្ហាញជំហរជាមួយប្រទេសចិនក្នុងការទប់ស្កាត់មេរោគខាងលើ ។ ក្នុងន័យនេះមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើនយល់ឃើញថា ប្រទេសកម្ពុជានៅក្នុងយុគ ហ៊ុន សែន បានក្លាយជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយចិន រួមទាំងការបើកចំហរសម្រាប់វិនិយោគិនចិនចូលមកប្រទេសកម្ពុជាដោយសេរី ។ សម្តេច ហ៊ុន សែន នៅតែជាអ្នកមានអំណាចនយោបាយនៅកម្ពុជាអស់រយៈពេល ៣៥ ឆ្នាំមកហើយ រួមទាំងប្រើអំណាចផ្សេងៗដើម្បីដោះស្រាយជាមួយក្រុមនយោបាយប្រឆាំង ។

នៅប្រទេសកម្ពុជាមានតែមនុស្ស ១២៤ នាក់ប៉ុណ្ណោះដែលត្រូវបានឆ្លងមេរោគ ជាសះស្បើយ ១២២ នាក់ និងទើបឆ្លងថ្មី ២ នាក់មកពីប្រទេសក្រៅ ហើយគ្មានអ្នកស្លាប់ ។ តែមានមនុស្សប្រឆាំងខ្លះនៅតែមិនជឿ ថាចំនួនជាក់ស្តែងអាចខ្ពស់ជាងនេះ ដោយ​សារតែកង្វះប្រព័ន្ធសុខាភិបាល សាធារណៈ ប៉ុន្តែការតាមដានជាក់ស្តែង គឺគ្រប់គ្រងដ៏មានប្រសិទ្ធភាពបំផុត… ៕