រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការជួសជុលគន្លងខ្សែកាប្លិ៍អាកាសដែលបានជីកកប់ក្រោមដីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ


នារសៀលថ្ងៃអង្គារ ០៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការជួសជុលគន្លងខ្សែកាប្លិ៍អាកាសដែលបានជីកកប់ក្រោមដីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្ដមតំណាងក្រសួងទូរគមនាគមន៍ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាឱ្យបានទាំងគុណភាពជួសជុល គុណភាពជីកកប់ និងសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នោះ។